ភ្នំពេញៈ នៅវេលាម៉ោង០២និង១០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើប បោះពួយយ៉ាងលឿន ជ្រុលទៅបុកបង្គោលភ្លើងបាក់១ដើម និងរបាំងជ័រខូចខាតជាច្រើនកង់ សំណាងល្អមិនមានអ្នករបួស ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខព្រលាន្តយន្តហោះពោធិ៍ចិនតុង ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូអូឌីពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BA 9471 សង្ស័យស្រវឹងស្រា ធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់១កង់ និងរបាំងជ័រចែកទ្រូងផ្លូវខូចខាត អស់ជាច្រើនកង់រថយន្តផ្ទប់ និងបង្គោលភ្លើងទៅមុខលែងរួច សំណាងល្អមិនមានអ្នករបួស ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ ស្នងការាជធានីភ្នំពេញមកវាស់វែង ស្ទូចរថយន្តបង្កទៅរក្សាទុក ដើម្បីរង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕









មតិយោបល់