កណ្តាលៈ យុវជនម្នាក់ បានបើកម៉ូតូក្នុងស្ថានភាពស្រវឹង បំណងទៅទស្សនាបុណ្យអុំទូកនៅមាត់ទន្លេក្រុងតាខ្មៅ ក្នុងល្បឿនលឿនធ្វើអោយទៅបុកបារ៉ាស់របស់សមត្ថកិច្ចដែលកំពុងដាក់ដើម្បីការពារសុវត្ថិភាពក្នុងពិធីបុណ្យអុំទូក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៤០នាទី ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចក្បែរការ៉ាស់សាំងតេឡា ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅបានប្រាប់អោយដឹងថា ជនសង្សយ័មានឈ្មោះសំ ចន្ទ័វលក្ខ័ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។ វត្ថុតាងដកហូតបានម៉ូតូម៉ាកSiRius ពណ៌ខ្មៅ គ្មានពន្ធ ពាក់ស្លកកលេខ សៀមរាប1Q.1690 ។
លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនសង្សយ័បានជិះម៉ូតូម៉ាកSiRius ក្នុងស្ថានភាពស្រវឹងហើយបើកម៉ូតូក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុក បារ៉ាស់របស់សមត្ថកិច្ចដែលកំពុងដាក់ដើម្បីការពារសុវត្ថិភាពក្នុងពិធីបុណ្យអុំទូក ធ្វើអោយផ្អើលដល់ភ្ញៀវមកទស្សនា ក៏ត្រូវសមត្ថកិច្ចនៃអធិការដ្ឋានក្រុងតាខ្មៅធ្វើការឃាត់ខ្លួន។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងយកទៅសាកសួរជនសង្សយ័បានសារភាពថា ខ្លួនបានផឹកជាមួយមិត្តភក្តិអស់ស្រាថ្នាំ១លីត្រ រួចហើយខ្លួនក៏បានជិះម៉ូតូម្នាក់ឯងមកមើលបុណ្យអុំទូកនៅមាត់ទន្លេក្រុងតាខ្មៅ តែដោយសារខ្លួនស្រវឹងពេកទើបបានទៅជាបែបនេះ។
បច្ចុប្បន្នជនសង្សយ័សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់