ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តព្រូសរេចង្កូតបុកកញ្ចុះ កន្លែងសន្តិសុខយាមរលំកិនម៉ូតូ ២គ្រឿង រងការខូចខាត

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តព្រូសមួយគ្រឿង សង្ស័យអ្នកបើកបរស្រវឹងស្រា ទើបរេចង្កូតទៅបុកកញ្ចុះកន្លែងសន្តិសុខយាមប្រចាំការ បណ្ដាលឲ្យរលំកិនម៉ូតូ ២គ្រឿង រងការខូចខាតចំណែកមនុស្សរងរបួសស្រាល ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង២០ នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានសន្តិសុខពីរនាក់កំពុងអង្គុយយាមប្រចាំការ នៅចំណុចកញ្ចុះខាងលើ ស្របពេលនោះស្រាប់តែមានបុរសម្នាក់ សង្ស័យស្រវឹងស្រាបើករថយន្តព្រូសមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BG-8004 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបានរេចង្កូតបុកកញ្ចុះពេញទំហឹង បណ្ដាលឲ្យរលំកិនម៉ូតូកិនម៉ូតូ ២ គ្រឿង បណ្ដាលឲ្យរងការខូចខាតចំណែកមនុស្សសំណាងរងរបួសស្រាល។

ក្រោយពេលកើតហេតុម្ចាស់រថយន្តព្រមចេញសំណង់ថ្លៃជួសជុលម៉ូតូ និងកញ្ចុះ ដើម្បីបញ្ចប់រឿង រួចយករថយន្តទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់