ភ្នំពេញៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញនៅតែបន្តយុទ្ធនាការត្រួតពិនិត្យទំនិញគ្រប់ប្រេភេទនៅលើទីផ្សារស្ថិតនៅផ្សាររតនាផ្លាហ្សារ ដើម្បីប្រាកដថាទំនិញដែលដាក់លក់ជូនប្រជាពលរដ្ឋមុនឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមមកដល់គឺមានសុវត្ថិភាពក្នុងការបរិភោគ ក៏ដូចជាប្រើប្រាស់។
តាមលទ្ធផលមន្រ្តីជំនាញបានរកឃើញ និងដកហូតបានទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៧.៨៩គីឡូក្រាមមករក្សាទុកដើម្បីបន្តនីតិវិធី និងពិន័យអន្តរការណ៍ផងដែរ៕
មតិយោបល់