ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនយុវជន២នាក់ ជាមុខសញ្ញាក្មេងទំនើង ដែលបង្កចលាចលតាមដងផ្លូវ ដោយប្រើជំពាមកៅស៊ូបាញ់ទៅលើគេឯង

ក្រចេះ: កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងក្រចេះ នៅព្រលប់ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួនយុវជន២នាក់ ក្នុងចំណោមគ្នីគ្នា៣នាក់ ដែលសុទ្ឋតែជាមុខសញ្ញាក្មេងទំនើង ធ្លាប់បានបង្កចលាចលតាមដងផ្លូវសាធារណ: ដោយប្រើជំពាមកៅស៊ូបាញ់ទៅលើគេឯង។
ពួកគេទាំងពីសុទ្ឋសឹងតែមានទីលំនៅ ក្នុងក្រុងក្រចេះ។
ក្រោយឃាត់ខ្លួន ជំនាញគ្រឿងញៀនក្រុងក្រចេះ បានធ្វើតេស្តរកសារធាតុញៀនតាមទឹកនោម(លទ្ធផល វិជ្ជមាន ទាំង០២នាក់) ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

 

មតិយោបល់