ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​នាំគ្នា​ជួញ​ដំឡូង​មី​ស្រស់​លក់​អោយ​ឈ្មួញ​ថៃ​ប្រសើរ​ជាង​ធ្វើ​ចំណាកស្រុក​ខុសច្បាប់​

​បន្ទាយមានជ័យ​៖​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ស្វាយចេក​និង​ថ្មពួក​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​.​ថៃ​បាន​នាំគ្នា​ជួញ​ដំឡូង​មី​ស្រស់​លក់​ឲ្យ​ឈ្មួញ​ថៃ​ប្រសើរ​ជាង​ធ្វើ​ចំណាកស្រុក​ខុសច្បាប់​។
​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា​ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​.​ថៃ​នៅ​ក្នុងស្រុក​ស្វាយចេក​និង​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ​បាន​នាំគ្នា​ធ្វើ​ចំ​ការដាំដុះ​ដំឡូង​មី​ច្រើនជាង​ធ្វើស្រែ​ព្រោះ​ជា​តំបន់​ទួល​។​ពួក​គាត់​បញ្ជាក់​ថា​កន្ល​ង​ទៅ​នេះ​ក្រៅពី​ដាំដំឡូង​មី​គឺ​ប្រជាពលរដ្ឋ​ខ្លះ​បាន​នាំគ្នា​ទៅ​រក​ការងារ​ធ្វើ​នៅ​តាម​ជាយ​ដែន​ប្រទេស​ថៃ​ទៅ​ព្រឹក​វិល​ល្ងាច​។
​ប្រជាពលរដ្ឋ​បាន​បន្តថា​តែ​នៅ​រដូវ​នេះ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ដក​ដំឡូង​មី​ដែល​សេសសល់​ពី​ឆ្នាំ​មុន​ត្រូវ​បាន​ដក​យក​ចេញ​ទៅ​លក់​អោយ​ឈ្មួញ​ថៃ​នៅ​តាម​បន្ទាត់​ព្រំដែន​ខណៈដែល​ដំឡូង​មី​ស្រស់​១​គីឡូក្រាម​តំលៃ​១​បាត​កន្លះ​ទៅ​២​បាត​ស្មើរ​១.៥០​រៀល​ទៅ​២០០​រៀល​។​ហើយ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​ដែល​មិន​បាន​ដាំដំឡូង​មី​ខ្លួនឯង​បាន​ទិញ​ពី​គេ​១​គីឡូក្រាម​តំលៃ​១​បាត​ស្មើ​១០០​រៀល​ហើយ​យក​លក់​អោយ​ឈ្មួញ​ថៃ​១​គីឡូក្រាម​តំលៃ​២​បាត​ស្មើរ​២០០​រៀល​។
​ប្រជាពលរដ្ឋ​បាន​បន្តថា​អ្នក​រស់នៅ​តាម​បន្ទាត់​ព្រំដែន​បាន​នាំគ្នា​មក​រកស៊ី​ជួញ​ដំឡូង​មី​នាំ​ចេញ​លក់​អោយ​ឈ្មួញ​ថៃ​ប្រសើរ​ជា​ទៅ​ធ្វើ​ចំណាក់ស្រុក​ដោយ​ខុសច្បាប់​៕​
2014-10-10_074653

មតិយោបល់