ព័ត៌មានជាតិ

អង្គការមូលនិធិពុទ្ធសាសនា ឆឺជី ចែកអង្ករ៦០០តោនដល់ប្រជាជនក្រីក្រកម្ពុជា

ភ្នំពេញ: នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ អាគារE សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញអង្គការមូលនិធិពុទ្ធសាសនា ឆឺជី រួមសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាពលោក ឯក ឃុនដឿន អភិបាលនៃគណអភិបាលខណ្ឌទួលគោក បានប្រារព្ធពិធីចែកអង្ករដល់ជនក្រីក្រ ដែលមានចំនួនជាង១ពាន់នាក់។

ក្រុមអ្នកស្ម័គ្រចិត្តនៃអង្គការមូលនិធិពុទ្ធសាសនា ធឺជី បានប្រាប់ថា អង្ករចំនួន ៦០០តោន ដែលបាននាំមកពីប្រទេសតៃវ៉ាន់ ដើម្បីយកមកចែក ជូនប្រជាជនកម្ពុជា ដែលក្រីក្រខ្វះខាតនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។ ហើយអង្គការមូលនិធិពុទ្ធសាសនា ធឺជី ដែលមានន័យថា មេត្តា ករុណា មុទិតា មិនប្រកាន់សាសនាអ្វីឡើយ ការចុះមកចែករំលែកបទពិសោធន៍សេចក្តីស្រឡាញ់របស់ព្រះនិងបង្រៀនឲ្យជនក្រីក្រកម្ពុជាមានការចូលរួមចែករំលែកដោយក្តីស្រឡាញ់ចំពោះអ្នកដ៏ទៃដែលក្រក្សត់ជាងខ្លួនទៀត ។

ប្រភពដដែលបានបន្តថា ការបង្រៀនថ្ងៃនេះអំពីសំបកដបទឹកសុទ្ធ គឺជាការសន្សំបុណ្យកុសល ដើម្បីជួយអ្នកដ៏ទៃ និងអាចប្រើប្រាស់បានជាច្រើនយ៉ាងមិនមែនជាសំរាមឡើយ។

ជាចុងក្រោយអ្នកចូលរួមដែលបានទទួលអំណោយសប្បុរសធម៌ពីអង្គការមូលនិធិពុទ្ធសាសនា ធឺជី បានប្រាប់ថា ពួកគាត់មានសេចក្តីអរសប្បាយនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ហើយការចូលរួមនេះមិនបង្ខំ និងចំណាយអ្វីឡើយ ៕

//youtu.be/buIMxMBe51I

photo_2016-08-21_10-07-15

photo_2016-08-21_10-07-17 (2)

photo_2016-08-21_10-07-17

photo_2016-08-21_10-07-18

photo_2016-08-21_10-07-19 (2)

photo_2016-08-21_10-07-19

photo_2016-08-21_10-07-21 (2)

photo_2016-08-21_10-07-21

photo_2016-08-21_10-07-22

photo_2016-08-21_10-07-23

photo_2016-08-21_10-07-24

photo_2016-08-21_10-07-25 (2)

photo_2016-08-21_10-07-25

photo_2016-08-21_10-07-26 (2)

photo_2016-08-21_10-07-26

photo_2016-08-21_10-07-27 (2)

photo_2016-08-21_10-07-27

photo_2016-08-21_10-07-28

photo_2016-08-21_10-07-29

មតិយោបល់