ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សុគន្ធ នីសា ថតកុនមួយរឿង ចេញមិនរួច

ភ្នំពេញៈ ដំណឹងផ្លូវការដែលបានទម្លាយចេញបានអះអាងថា ខ្សែភាពយន្តខ្នាតធំក្រោមចំណងជើងថា«ចងចាំ» ដែលសុគន្ធ និសា និងលោកករុណា ពេជ្រ បានសម្ដែងជាតួឯករួមគ្នាត្រូវបានសម្រេចកប់ចោលគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីរឿងមួយនេះត្រូវថោនឈប់ថតតាំងពីសុគន្ធ និសា មិនទាន់ចាកចេញពីថោន ទើបគ្រាន់តែដឹងថារឿងដែលនាងប្រឹងសម្ដែងឡើងជិតចប់ចេញមិនរួចក៏រើបង្វេចចេញពីថោនត្រលប់ចូលហង្សមាសតែម្ដង។ ការទម្លាយនេះ គឺជារឿងថ្មីមួយដែលមានន័យថាខ្សែរឿង«ចងចាំ» ដែលសុគន្ធ និសា ធ្លាប់បានប្រកាសថានឹងជួយឲ្យនាងលេចធ្លោក្នុងពិភពភាពយន្ត និងកន្លងមកត្រូវគេអះអាងថានឹងត្រៀមខ្លួននោះ គឺគ្មានថ្ងៃចេញរួចនោះឡើយ។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះបានទម្លាយនូវរឿងនេះថា មុនពេលសុគន្ធ និសា ដើរចេញពីថោន ខ្សែរឿង«ចងចាំ»ត្រូវបានសម្រេចឈប់ថតកណ្ដាលទី ដោយសារតែខាងថៅកែថោន និងអ្នកដឹកនាំរឿងខ្វែងគំនិតគ្នាត្រង់ការចេញថតប្លង់មួយ។ អ្នកទម្លាយបន្តថាខ្សែរឿង«ចងចាំ»គឺជារឿងលើកឡើងពីស្នេហាតស៊ូរបស់សុគន្ធ និសា និងករុណា ពេជ្រ ក្នុងសម័យបារាំង ដែលអ្នកទាំងពីរស្លាប់មកកើតជាតិថ្មី។ រឿងនេះគ្រាន់តែធ្វើឧបករណ៍រៀបសម័យបារាំង និងរៀបចំឈុតឆាកនិយាយពីសង្គ្រាមអស់ប្រាក់ជាច្រើន ប៉ុន្តែនៅពេលដែលរឿងកាន់តែឈានជិតចប់ក៏ត្រូវបិទចោលទៅវិញ។ លោកនិយាយថា«រឿងនឹងថៅកែថោនឈប់ឲ្យថតតាំងពីនិសានៅថោនម្ល៉េះ ដោយសារតែប្លង់មួយគឺថៅកែថោនគាត់ចង់បានអញ្ចេះ ហើយអ្នកដឹកចង់បានចុះ ដល់ចឹងគាត់ថា(ថៅកែ) បើកែទៅជាចឹងមិនបានឈប់ថតម្មងទៅ ត្រង់នឹងហើយដែលនិសាគាត់សុខចិត្តទៅហង្សមាសវិញហ្នឹង!»។ លោកថារឿងហ្នឹងបើចេញគឺនឹងខ្លាំង ដោយសារតែប្រើតួច្រើន និងប្រើបច្ចេកទេសខ្ពស់មិនខុសពីរឿងបរទេស។ លោកថារឿងហ្នឹងបើតាមដឹងថតបានត្រឹមតែ៧០ទៅ៨០ភាគរយប៉ុណ្ណោះ មុនពេលឈប់ថត ហើយគាប់ជួនជានិសាចង់ត្រលប់ចូលហង្សមាសផងទើបនាងចាកចេញមិនងាកក្រោយ។

អ្នកទម្លាយដដែលបន្តថារឿង«ចងចាំ»បើទោះជាបានថតចប់ក៏ប្រហែលមិនចេញនោះដែរ នៅក្នុងកាលៈទេសៈដែលនាងសុគន្ធ និសា ឈានមកកាន់ផលិតកម្មហង្សមាសបែបនេះ។ អ៊ីចឹងហើយទើបអ្នកដឹងពីផ្ទៃក្នុងពាក់ព័ន្ធនឹងការបិទចោលរឿងនេះ សុទ្ធតែលើកឡើងថាសុគន្ធ និសា ទើបតែចេញថតបានមួយរឿងតែចេញមិនរួច។ ដោយឡែសម្រាប់លោកករុណា ពេជ្រ វិញ បើទោះជារឿង«ចងចាំ»ត្រូវបានថៅកែផលិតកម្មកប់ចោល ក៏តារារូបនេះធ្លាប់បានបង្អួតសមត្ថភាពក្នុងការសម្ដែងភាពយន្តក្នុងពេលដែលលោកនៅជ្រកផលិតកម្មក្លាស៊ិកនោះដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីទទួលបន្ទុកក្នុងផលិតកម្មបានប្រកែកមិនធ្វើការបកស្រាយនោះដែរ ដោយបានត្រឹមតែលើកឡើងថាអត់ដឹងពីរឿងនឹងផង(បិទរឿងចោល) និងថានោះជាផ្ទៃក្នុងរបស់ក្រុមហ៊ុន៕

photo_2016-08-21_09-41-39photo_2016-08-21_09-38-14សុគន្ធ នីសា ថតកុនមួយរឿង ចេញមិនរួចសុគន្ធ នីសា ថតកុនមួយរឿង ចេញមិនរួចសុគន្ធ នីសា ថតកុនមួយរឿង ចេញមិនរួចសុគន្ធ នីសា ថតកុនមួយរឿង ចេញមិនរួចសុគន្ធ នីសាសុគន្ធ នីសាសុគន្ធ នីសាសុគន្ធ នីសាសុគន្ធ នីសាសុគន្ធ នីសាសុគន្ធ នីសា

មតិយោបល់