ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ហ្វីលីពីននិងក្រុមឧទ្ទាមប្រកាសបទឈប់បាញ់គ្នាសិន មុនកិច្ចពិភាក្សាមកដល់

ហ្វីលីពីន: រដ្ឋាភិបាលហ្វីលីពីននិងក្រុមពួកឧទ្ទាមកុម្មុយនិស្ត បានយល់ព្រមបទ ឈប់បាញ់គ្នាសិន ចាប់ពីថ្ងៃអាទិត្យនេះ ហើយភាគីទាំងពីរបានឱ្យដឹងថា មុនពេលកិច្ចចរចាសន្តិភាពមាន សារ:សំខាន់ខ្លាំងណាស់នៅសប្តាហ៍ក្រោយ ដើម្បីបញ្ចប់ការបះបោរក្នុងរយ:ពេលយូរបំផុតរបស់ប្រទេស អាស៊ីមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២១ សីហា ឆ្នាំ២០១៦។

ភាគីទាំងពីរបានឱ្យដឹងថា ការផ្អាកប្រយុទ្ធគ្នាមួយដែលនឹងបង្កើតនូវបរិយាកាសអំណោយផល នៅក្នុងការ ចរចានៅសប្តាហ៍ក្រោយ នៅក្នុងប្រទេសន័រវេស ដែលមានគោលបំណងឈានដល់ដំណោះស្រាយ នយោបាយ បន្ទាប់ពីកិច្ចចរចាបានបរាជ័យអស់រយ:ពេល ៣០ឆ្នាំ។

គណបក្សកុម្មុយនីស្ប្រទេសហ្វីលីពីន បានប្រកាសបទឈប់បាញ់គ្នាក្នុងរយ:ពេល ៧ថ្ងៃ ជាតោភាគី បន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីលោក Rodrigo Duterte បានដោះលែងមេដឹកនាំកំពូល របស់ខ្លួនកាលពីថ្ងៃសុក្រ។

រដ្ឋាភិបាលបានប៉ាន់ប្រមាណថា ការប្រយុទ្ធគ្នារវាងរដ្ឋាភិបាលនិងក្រុមប៉ះបោរ បានឆក់យកជីវិតមនុស្ស ប្រមាណ ៣០.០០០នាក់​ ហើយភាគច្រើនជាមនុស្សនៅក្នុងតំបន់ក្រីក្ររបស់ប្រទេសនៅអាស៊ីអាគ្នេយ៍ មួយនេះ។

ពួកកុម្មុយនិស្តបានឱ្យដឹងថា បទឈប់បាញ់គ្នាផ្ទាល់របស់ពួកគេនឹងមានរយ:ពេលរហូតដល់ថ្ងៃទី២៧ សីហា ប៉ុន្តែសេចក្តីថ្លែងការណ៍របស់ក្រុមឧទ្ទាមបាននិយាយថា ពួកគេមានបំណងដើម្បីពិភាក្សាគ្នាអំពី បទឈប់បាញ់គ្នាទៀត ជាមួយនឹងរដ្ឋាភិបាលទីក្រុងម៉ានីល។

រដ្ឋាភិបាលបានដោះលែងអ្នកទោសនយោបាយទាំងអស់ ពោលគឺនិយាយសំដៅទៅដល់ក្រុមពួកឧទ្ទាម ចំនួន ៥៥០នាក់ ត្រូវបានចាប់ឃុំខ្លួនដោយរដ្ឋាភិបាល។

កងទ័ពរបស់ក្រុមឧទ្ទាមត្រូវបានគេជឿថា មានខ្មាន់កាំភ្លើងយ៉ាងតិចជាង ៤.០០០ នាក់បានស្លាប់ គឺធ្លាក់ ចុះពីកម្រិតខ្ពស់បំផុតនៅក្នុងឆ្នាំ១៩៨០ មានចំនួន ២៦.០០០នាក់ នៅពេលដែលគ្មានការបង្ហូរឈាម បានបញ្ចប់របបផ្តាច់ការបះបោរ ក្នុងរយ:ពេល ២០ឆ្នាំរបស់អតីតប្រធានាធិបតី Ferdinand Marcos៕

Philippines easefire

មតិយោបល់