តាកែវៈ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង៤និង១៥ នាទី ក្រោយពីបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋថាមានករណីលួចកាបូបលុយ ក្រោយមកលោក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានអោយកម្លាំងជំនាញ់ព្រហ្មទណ្ឌស្រុកចុះ ទៅកន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហៃ ញ៉ាក់ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលបានធ្វើសកម្មភាពឡើងតាមរបងផ្ទះពីខាងក្រោយរបស់ជនរងគ្រោះឈ្មោះ មុត ស្រីនាថ ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិឃុំជាមួយជនសង្ស័យ ក្នុងពេលលួចយកកាបូបលុយរបស់ជនរងគ្រោះដែលទុកនៅលើតុក្នុងផ្ទះជនរងគ្រោះ ដែលមានទឹកលុយចំនួន ៣២០,០០០៛ ហើយត្រូវម្ចាស់ផ្ទះឃើញស្រែកឆោឡោ ភ្លាមនោះសមត្ថកិច្ចក៏បានចុះធ្វើអន្តរាគមន៍ចាប់បានជនសង្ស័យភ្លាមៗនៅក្បែរកន្លែងកើតហេតុតែម្តង
ករណីនេះសមត្ថកិច្ចបានធ្វើការនាំខ្លួន និងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់