ព័ត៌មានជាតិ

ម្ខាងឆ្លងផ្លូវម្ខាងផ្លូវត្រង់បុកគ្នាពេញទំហឹង រងរបួសម្នាក់បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្ត ២គ្រឿង ម្ខាងផ្លូវត្រង់ម្ខាងបើកឆ្លងផ្លូវជ្រុលបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង ចំណែកអ្នករងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង២០នាទីជិតភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីកូរូឡាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2J-2428 រួមដំណើរគ្នា ២នាក់ បើកបរក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុ ហ្រ្វាំងមិនជាប់ក៏ជ្រុលរថយន្តស៊េរី ស៊ីលីកា ពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2F-0220 ដែលបើកឆ្លងផ្លូវពីលិចទៅកើត យ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាង ចំណែកមនុស្សរងរបួសម្នាក់បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងរួចរាយការបន្តទៅផ្នែកជំនាញចរាចរណ៍ក្រុង ចុះធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយបន្ត៕

មតិយោបល់