ព័ត៌មានជាតិ

ក្នុងមួយឆ្នាំ ​មាន​រថយន្ត​ជាង ​៧ ​លាន​គ្រឿង​ត្រូវ​បាន​បោះបង់​ចោល​នៅ​ចិន

ច្រើនជាង ៩០ភាគរយ នៃរថយន្តដែលត្រូវបោះចោលក្នុងប្រទេសចិន ត្រូវបានលក់ទៅកាន់ទីផ្សារងងឹត ដើម្បីយកទៅធ្វើការជួសជុល ឬក៏កែច្នៃជាថ្មី ដោយមិនបានមានការអនុញ្ញាតពីខាងម្ចាស់ដើម និងមួយផ្នែកទៀតត្រូវបានដាក់លក់បន្តជារថយន្តមួយទឹក នេះបើយោងតាមប្រភពព័ត៌មានដែលទទួលបានពីស្ថានីយ៍វិទ្យុជាតិរបស់ចិន។

មានរថយន្តប្រមាណជា ៧.៤២ លានគ្រឿងត្រូវបានបោះចង់ចោលនៅក្នុងប្រទេសចិនកាលពីឆ្នាំកន្លងទៅ ដោយរថយន្តទាំងអស់ផុតអាយុកាលក្នុងការប្រើប្រាស់ ឬក៏ការថែទាំត្រូវបានផុតកំណត់ ប៉ុន្តែនៅក្នុងនោះមានរយៈតែប្រមាណជា ៥០០,០០០ គ្រឿងប៉ុណ្ណោះដែលបានបោះបង់ចោលទៅតាមការកំណត់របស់រដ្ឋ។

៩៣% នៃរថយន្តសរុបដែលត្រូវបានគេបោះបង់ចោល ត្រូវបានគេលក់ទៅឲ្យទីផ្សារងងឹត ក្នុងការយកលក់បន្ដ ដោយធ្វើការជួសជុល និងផ្លាស់ប្ដូរទ្រង់ទ្រាយមួយចំនួន រួចក៏បញ្ជួនទៅលក់បន្ដ។

អ្នកយកព័ត៌មានរបស់ស្ថានីយ៍វិទ្យុជាតិរបស់ចិន បានចុះជួបភ្ជាល់ជាមួយនឹងឈ្មួញដែលក់នូវរថយន្តមួយទឹកនៅក្នុងទីក្រុងប៉េកាំង បានប្រាប់ថា ភាគច្រើននៃរថយន្តដែលគាត់លក់នេះ គឺជារថយន្តមួយទឹកទាំងអស់ ដែលបានយកមកពីទីផ្សារងងឹត។

ឈ្មួញលក់បន្ដបានប្រាប់អ្នកយកព័ត៌មានថា រថយន្តដែលខ្លួនដាក់លក់នេះ ម្ចាស់រថយន្តផ្ទាល់ភាគច្រើនបានលក់មកលក់ឲ្យ ដោយគាត់មិនបានបោះបង់ចោលនូវរថយន្តរបស់គាត់តាមផ្លួវច្បាស់នោះទេ ក្នុងនោះក៏បានរថយន្តខ្លះគ្មានអាជ្ញាប័ណ្ណ គ្មានការចុះបញ្ជី មិនមានឯកសារច្បាស់លាស់ដែលស្របច្បាប់ ហើយក្នុងរថយន្តមួយគាត់ទិញក្នុងតម្លៃ ៣,៥០០យ័ន ប៉ុណ្ណោះ។

គួរបញ្ជាក់ថា រថយន្តដែលត្រូវបានគេដល់ជាលក្ខណៈរថយន្តមួយទឹក និងរថយន្តដែលត្រូវគេជួសជុលឡើងវិញ ត្រូវបានលក់ទៅឲ្យបណ្ដាមនុស្សមួយចំនួនទិញមកដើម្បីរត់តាក់ស៊ី និងសម្រាប់បង្រៀនបើកបរ៕

មតិយោបល់