ភ្នំពេញៈ នៅវេលាម៉ោង១៣និង៤០នាទីថ្ងៃត្រង់ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែងបានកើតឡើង នៅចំណុចផ្លូវលូ៥ ក្រុម២ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ទីតាំងឈ្មោះ លន់ ម៉េងជាង ភេទប្រុស អាយុ ៣៧ ឆ្នាំ ។ មុខរបរ: ជាងជួសជុលម៉ូតូ ។
មូលហេតុ៖ បណ្ដាលមកពីកម្តៅសម្លចោលបង្កជាអគ្គិភ័យតែម្ដង ។ ប្រភេទសំណង់: ដែកប្រក់ស័ង្កសី ទំហំ ០៤x០៥ម៉ែត្រ ។
ខូចខាតសម្ភារៈ៖ មានម៉ូតូចំនួន០១គ្រឿង សម្ភារៈម៉ូតូអស់ទាំងស្រុង ហើយនឹងបានរាលដាលដល់ផ្ទះឈ្មោះ ង៉ែត លាងហេង ឆេះខូចខាតសម្ភារៈមួយចំនួន ។
កងកម្លាំងអន្តរាគមន៍ បង្ការ ពន្លត់ អគ្គិភ័យ បានប្រើប្រាស់ រថយន្តការិយាល័យអគ្គិភ័យ: ចំនួន០៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៥ រថយន្ត ស្មើនឹង២០ ម៉ែត្រគូប ។ រថយន្តជំនួយអន្តរាគមន៍៖ – រថយន្តសួនឧស្សាហកម្មចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ រថយន្ត ស្មើនឹង ០៤ម៉ែត្រគូប ។ -រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើបាស់ទឹកអស់ចំនួន០១ រថយន្ត ស្មើនឹង ០៤ម៉ែត្រគូប ។ ពន្លត់ចប់៖ នៅវេលាម៉ោង១៤និង១០នាទី ថ្ងៃខែឆ្នាំដដែល ៕


មតិយោបល់