ព័ត៌មានជាតិ

អ្នកជិះម៉ូតូស្លាប់ចំណែកអ្នកបើករថយន្តរត់គេចនៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង: ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង១និង៥០នាទី ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥០-៥១ ក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូC១០០កូរ៉េ គ្មានស្លាកលេខ អ្នកបើកបរដោយឈ្មោះ កូប សុគឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកកន្លង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង។ពេលមកដល់ចំណុចខាងលើក៏បានរេចង្កូតមកឆ្វេងទៅបុកចូលចំណែកផ្លូវនិងរថយន្តម៉ាកHYUNDAI ពាក់ស្លាកលេខ កំពង់ឆ្នាំង3A1103 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់) បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងក្នុងដំណើរច្រាស់ទិសគ្នា ។ បណ្ដាញឲ្យស្លាប់អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុ។ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែង បានប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី និងបានយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច កសាងសំណុំរឿងតាមនីតិវិធី ៕

 

មតិយោបល់