ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនពីបទរំលោភសេពសន្ថវ:នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង០៩និង០២នាទីព្រឹក។
សមត្ថកិច្ចនគរបាលស្រុកក្រគរបានឲ្យដឹងថាការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងបន្ទាប់ពីនារីរងគ្រោះឈ្មោះម.ស.ព្រ អាយុ២២ឆ្នាំ រស់នៅភូមិអូរសណ្តាន់ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបានប្ដឹងទៅលើបុរសឈ្មោះទុយ ទី(ហៅគី) អាយុ៣៥ឆ្នាំ ជនជាតិខ្មែររស់នៅភូមិឃុំជាមួយគ្នាថាបានរំលោភសេពសន្ថវៈមកលើខ្លួនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រហែល០៨យប់នៅចំណុចអន្សៅស្អាងស្ថិតនៅភូមិអូរសណ្តាន់ឃុំអូរសណ្តាន់ស្រុកក្រគរខេត្តពោធិ៍សាត់។
យោងតាមពាក្យបណ្ដឹងនិងការបំភ្លឺរបស់ជនរងគ្រោះបានរៀបរាប់ថានៅថ្ងៃទី៣១ខែមករាឆ្នាំ២០២២នៅវេលាម៉ោងប្រហែល០៨យប់ខ្លួនកំពុងអង្គុយហូបបាយនៅផ្ទះយាយឈ្មោះស៊ិនថុល។ពេលនោះឈ្មោះទុយទី(ហៅគី)ក៏ជិះម៉ូតូមកដល់ហើយបបួលខ្លួនអោយឡើងជិះម៉ូតូជាមួយទៅចំណុចអន្សៅស្អាងស្ថិតនៅភូមិអូរសណ្តាន់ឃុំអូរសណ្តាន់ស្រុកក្រគរខេត្តពោធិ៍សាត់។ពេលជិះទៅដល់កន្លែងកើតហេតុឈ្មោះទុយទីបានចាប់ក្របួចកអាវខ្លួនអោយដួលទៅលើភ្លឺស្រែហើយបានធ្វើសកម្មភាពរំលោភមកលើខ្លួនបានសម្រេចតែម្តង។បន្ទាប់មកក៏នាំគ្នាទៅហូបគុយទាវនៅឃុំបឹងកន្ទួតរួចបាននាំខ្លួនមករំលោភនៅស្រះចិញ្ចឹមត្រីរបស់តាគុណបានសម្រេចម្ដងទៀតរួចក៏បាននាំគ្នាជិះម៉ូតូសំដៅមកផ្ទះដល់ពាក់កណ្ដាលផ្លូវបានជួបបងថ្លៃហើយក៏បានជិះម៉ូតូជាមួយបងថ្លៃវិញ។
តាមកំណត់ហេតុស្រង់ចម្លើយរបស់ជនសង្ស័យឈ្មោះទុយទី (ហៅគី) បានសារភាពថាខ្លួនពិតជាបានរំលោភសេពសន្ថវៈលើនារីរងគ្រោះរហូតបានសម្រេចចំនួន០២ដងមែនកាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០២២វេលាម៉ោង០៨យប់។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានគរបាលស្រុកក្រគរតាមបញ្ជារបស់ឯកឧត្តមកូយកាន់យ៉ាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
មតិយោបល់