ព័ត៌មានជាតិ

ផ្ទះពលរដ្ឋចំនួន០២ខ្នងត្រូវអគ្គិភ័យឆេះ បណ្តាលឲ្យរងការខូចខាតទាំងស្រុង​ នៅខេត្តកំពង់ចាម

កំពង់ចាមៈ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីភ្លើងឆេះផ្ទះនៅចំណុចភូមិពង្រ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅជាប់ខាងលិចផ្លូវជាតិលេខ៦A ម្ចាស់ផ្ទះឈ្មោះ គុណ ប៊ុនធឿន ភេទប្រុស អាយុ៦៧ឆ្នាំ ប្រពន្ធឈ្មោះ សៀ អ៊ីហៀង អាយុ ៦៣ឆ្នាំ នៅភូមិពង្រ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

កម្លាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ បានបញ្ចេញឡានទឹកទៅពន្លត់បង្ការទប់ស្កាត់ ការឆេះឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត ករណីនេះសមត្ថកិច្ចពន្លត់បានរលត់មួយរយភាគរយ និងគ្រប់គ្រងស្ថានភាពបានទាំងស្រុង ដោយប្រើប្រាស់ឡានទឹកចំនួន០២គ្រឿង និងទឹកអស់ចំនួន០៥ឡាន ។

ករណីខាងលើនេះ បណ្តាលឲ្យខូចខាតសម្ភារ:មួយចំនួនដូចខាងក្រោម៖
-ផ្ទះ២ខ្នង ទំហំ៦ម x ៨ម ថ្មក្រោម ឈើលើដំបូលប្រក់ក្បឿង ខូចខាតទាំងស្រុង ។
-តុឈើចំនួន៣ ក្ដារងឿ៣ លុយចំនួន១លានរៀល ។
-ទូឈើ១ និងទូកញ្ចក់២ ទូរទស្សន៍១ និងសម្ភារៈផ្ទះបាយ ៕

មតិយោបល់