Kia Motors ដែលជាក្រុមហ៊ុនផលិតរថយន្តធំលំដាប់ទី២របស់កូរ៉េខាងត្បូង និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hyundai Motor បានបង្ហាញឲ្យដឹងពីការធ្លាក់ចុះនៃប្រាក់ចំណេញប្រតិបត្តិការកាលពីឆ្នាំមុន ដោយសារតែតម្លៃរូបិយប័ណ្ណកូរ៉េកើនឡើង។
ប្រាក់ចំណេញប្រតិបត្តិរបស់ក្រុមហ៊ុន Kia បានធ្លាក់ចុះ ៩,៨ភាគរយ កាលពីឆ្នាំមុន ដោយទទួលបានប្រាក់ចំណេញ ២,៩៦ពាន់លានដុល្លារអាមេរិក ខណៈដែលប្រាក់ចំណូលបានកើនឡើង ០,៨ភាគរយ មានចំនួន ៤៧,៦ពាន់ពាន់លានវ៉ុន ដោយសារតែតម្លៃផលតផលកាន់តែខ្ពស់ និងការលក់រថយន្តកាន់តែខ្លាំង ប៉ុន្តែប្រាក់ចំណេញសុទ្ធបានធ្លាក់ចុះ ១,២ភាគរយ មានចំនួន ៣,៨២ពាន់ពាន់លានវ៉ុន។
នៅក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុនលក់រថយន្តបាន ២.៨២៧.០៩២គ្រឿងនៅជុំវិញពិភពលោក ដោយបានកើនឡើង ៤ភាគរយ។ ការលក់ក្នុងស្រុកបានធ្លាក់ចុះ ០,៦ភាគរយ ទទួលបាន ១.៥៩៨.០០០គ្រឿង ខណៈដែលការលក់នៅបរទេសកើនឡើង ៨,៧ភាគរយ មានចំនួន ១.២២៩.០០០គ្រឿង៕
មតិយោបល់