កំពង់ចាមៈ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២១និង៤០ នាទីយប់ មានករណីអគ្គិភ័យ បានកើតឡើងនៅចំណុចខាងលិចផ្សារស្ពឺ ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោក វរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុក និងបានចេញរថយន្ដពន្លត់អគ្គិភ័យចំនួន០១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះទៅអន្ដរាគមន៍ជួយពន្លត់ និងបានចាត់បញ្ជាអោយរថយន្ដពន្លត់អគ្គិភ័យ ស្នងការដ្ឋានចំនួន០២គ្រឿង រថយន្ដស្រុកកំពង់សៀមចំនួន០១គ្រឿង រថយន្ដស្រុកស្ទឹងត្រង់ចំនួន០២គ្រឿង រថយន្ដស្រុកព្រៃឈរចំនួម០១គ្រឿង សរុបចំនួន០៧គ្រឿង ។
ករណីខាងលើនេះ បណ្តាលឲ្យរងការខូចខាត៖ ផ្ទះទំហំ ៧ម៉ត្រ × ១០ម៉ែត្រ (ឆេះអស់ទាំងស្រុង) សង់អំពីថ្ម ប្រក់ក្បឿង ជញ្ជាំងដែក ថ្មក្រោម ម្ចាស់ឈ្មោះ ហេ វណ្ណី ភេទស្រី អាយុ ៧០ ឆ្នាំ រស់នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ តូបលក់ដូរចំនួន១៦តូប (ទំហំ៤ម x ៦ម) តូបសង់ពីដែក ជញ្ជាំងដែក ក្រោមថ្ម ប្រក់ដែក ។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ អគ្គិភ័យរលត់អស់១០០% នៅវេលាម៉ោង ០១និង០៥ នាទីយប់ ឆ្លងចូលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ។
ករណីខាងលើនេះ មិនបណ្ដាលអោយរបួសដល់មនុស្សនោះទេ ។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ ទឹកអស់ចំនួន១៦ គ្រឿង រួមមាន៖
- រថយន្តពន្លត់ អគ្គិភ័យ ស្រុកចំការលើចំនួន0៤ គ្រឿង ។
- រថយន្តពន្លត់ អគ្គិភ័យ ស្រុកកំពង់សៀមចំនួន០២ គ្រឿង ។
- រថយន្តពន្លត់ អគ្គិភ័យ ស្រុកព្រៃឈរចំនួន ០២ គ្រឿង ។
- រថយន្តពន្លត់ អគ្គិភ័យ ស្រុកស្ទឹងត្រង់ចំនួន ០៣ គ្រឿង និងរថយន្តខេត្តចំនួន ០៥ គ្រឿង ៕
មតិយោបល់