ព័ត៌មានជាតិ

អគ្គិភ័យឆេះរថយន្តដឹកផ្លែឈើ១គ្រឿង បណ្តាលមកពីឆ្លងប្រពន្ធចរន្តអគ្គិសនី

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ២២ និង ៣០ នាទី ស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆាបឆេះ រថយន្តដឹកផ្លែឈើ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2N-9599 ។ តាមការរាយការណ៍ពីសមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងថា មូលហេតុនៃអគ្គិភ័យឆេះរថយន្តខាងលើ គឺបណ្តាលមកពីឆ្លងប្រពន្ធខ្សែភ្លើងក្នុងរថយន្ត ។

ករណីខាងលើនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកកម្រៀង បានប្រើប្រាស់រថយន្តពន្លត់អគ្កិភ័យ របស់អង្គភាពបាញ់ពន្លត់អស់ទឹកចំនួន០១ឡាន ដោយឡែកគ្រោះថ្នាក់នេះ មិនមានការខូចខាតដល់របស់របរ ក្នុងរថយន្តនឹងប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ៕

មតិយោបល់