ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Mornning បើកបត់ឆ្លងផ្លូវ បុកជាមួយរថយន្តស៊ីអូវី បណ្ដាលឱ្យរងការខូចខាតទាំងសងខាង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង០០នាទីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ព្រំប្រទល់ជាមួយទឹកដី ខណ្ឌសែនសុខ និងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមានម៉ាក mornning មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BJ-1671 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវបុកជាមួយរថយន្ត CRV ដែលពាក់ស្លាកលេខភ្នំពេញ 2X-4080 បណ្ដាលឱ្យរងការខូចខាតទាំងសងខាង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ ធ្វើការបាញ់ថ្នាំយកដាក់ខាង ដោយភាគីខាង mornning ចេញថ្លៃជួសជុលទៅរថយន្ត CRV ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង ៕
មតិយោបល់