(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានថាមេដឹកនាំនៃបណ្តាញក្រុមភេរវករ ISIS ម្នាក់ បានធ្វើអត្តឃាតខ្លួនឯង កំឡុងប្រតិបត្តិការ វាយឆ្មក់របស់កងទ័ពអាមេរិកនៅលើទឹកដីប្រទេសស៊ីរី។
បើតាមការថ្លែងរបស់លោក ចូ បៃដិន និងមន្ត្រីរបស់លោក មេដឹកនាំ ISIS Abu Ibrahim al-Hashemi al-Quraishi បានបំផ្ទុះគ្រាប់បែកក្នុងផ្ទះរបស់លោក ដែលនាំឲ្យលោក និងសមាជិកគ្រួសារ ក្នុងនោះរួមមានទាំងកុមារផងដែរ ត្រូវបាត់បង់ជីវិតទាំងអស់គ្នា នៅក្នុងពេលដែលកងកម្លាំងយោធាអាមេរិក បានចុះទៅវាយឆ្មក់តំបន់ដែលលោកស្នាក់នៅ ក្នុងក្រុង Atmeh នៃភាគពាយ័ព្យប្រទេសស៊ីរីកាលពីយប់ឈានចូលថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
Abu Ibrahim al-Hashemi al-Quraishi បានឡើងកាន់តំណែងជាមេភេរវករ ISIS បន្ទាប់ពី Abu Bakr al-Baghdadi ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរបស់ កងកុម៉្មង់ដូពិសេសនៃសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៩៕
ប្រភព៖ Reuters
មតិយោបល់