ព័ត៌មានជាតិ

បើកម៉ូតូលឿន បុករថយន្តពេញទំហឹង បណ្តាឲ្យស្លាប់ពីរនាក់ បាក់ភ្លៅម្នាក់

បន្ទាយមានជ័យៈបុរសបីនាក់ជិះម៉ូតូក្នុងល្បឿនលឿនបុករថយន្តពេញទំហឹងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត២នាក់ រនៅនឹងកន្លែងហេតុភ្លាមៗ កាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី ២០ខែសីហា ឆ្នាំ២០១៦តាមបណ្តោយផ្លូវជាតិលេខ159c ត្រង់ចំណុចភូមិ តាសល់ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ។

លោក វរ:សេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមង្គលបូរី បានឲ្យដឹងថា បើតាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា ដំបូងមានម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ (២០១៦)ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1N.9829 បើកបរដោយឈ្មោះ ខ្ចង ឆៃយ៉ា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ បុស្សឡោក ឃុំ សឿ ស្រុកមង្គលបូរី ឌុប ឈ្មោះ ផន សំ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា និងឈ្មោះ ង៉ែត វុន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅក្នុងភូមិ បឹងតូច ឃុំសឿ ស្រុកមង្គលបូរី ក្នុងទិសដៅពីជើងទៅត្បូងបើករ៉េពេញផ្លូវ លុះដល់ចំណុចកើតហេតុបានបុកជាមួយរថយន្តមួយគ្រឿងម៉ាកនីសាន់ប្រភេទដឹកទំនិញ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ.ក.2965 ភព2 បើកបរបញ្ច្រាស់ទិសគ្នា (អ្នកបើកបររថយន្តរត់គេចខ្លួនបាត់)។
លោកវរ:សេនីយ៍ត្រី រស់ សំបូរ បានឲ្យដឹងទៀតថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបណ្តាលឲ្យ ឈ្មោះ ខ្ចង ឆៃយ៉ា ស្លាប់ និង ឈ្មោះង៉ែត វុន ស្លាប់ រីឯឈ្មោះ ផន សំ របួសបាក់ភ្លៅខាងស្តាំ។

លោកវរ:សេនីយ៍ត្រី រស់ សំបូរ បានឲ្យដឹងទៀតថា ម៉ូតូរងនិង រថយន្ត រងការខូចខាត ត្រូវបាននគរបាលចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកមង្គលបូរី ដើម្បីចាត់ការតាមនីតិវិធី៕

 

photo_2016-08-21_11-48-23photo_2016-08-21_11-48-41photo_2016-08-21_11-48-49photo_2016-08-21_11-52-54

មតិយោបល់