ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ្នកស៊ើបអង្កេតសិទ្ធិមនុស្សយូអិននឹងទស្សនកិច្ចទៅហ្វីលីពីន ទោះបីជាលោក Duterte រិះគន់ឆ្កួតឡប់

ហ្វីលីពីន: អ្នកអង្កេតសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (យូអិន) បានប្រាប់ AFP ថា លោកស្រីសង្ឃឹមថា នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីន ដើម្បីស៊ើបអង្កេតលើការចោទ​ប្រកាន់​ពីបទបាញ់សម្លាប់មនុស្សរង្គាលក្រៅប្រព័ន្ធតុលាការ ប៉ុន្តែរដ្ឋាភិបាលរបស់លោកប្រធានាធិបតីលោក Rodrigo Duterte បានប្រកាសថា មិនទទួលស្វាគមន៍និងបានរិះគន់ឆ្កួតឡប់ ដោយលើកហេតុផលថា នេះជាកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

ការបដិសេធការចោទប្រកាន់របស់អង្គការសហប្រជាជាតិ ពីបទបាញ់សម្លាប់រង្គាលទៅលើការបង្រ្កាប​បទ​ល្មើស​គ្រឿងញៀននាពេលកន្លងមកនោះ ដែលស្ថិតនៅក្រោមច្បាប់អន្ដរជាតិ ប្រធានប្រឹក្សាផ្នែក​ច្បាប់ Salvador Panelo របស់លោកប្រធានាធិបតី Duterte កាលថ្ងៃសុក្រនេះ បានប្រឈមមុខនឹង​បញ្ហារបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សធ្វើទស្សនកិច្ចនៅហ្វីលីពីន ដើម្បីស៊ើបអង្កេតករណីខាងលើនេះ។

សូមបញ្ជាក់ថា បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២១ សីហា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ប៉ូលិសហ្វីលីពីន បានបាញ់ស្លាប់ជនសង្ស័យ​ចំនួន ៦៦៥នាក់ នៅក្នុងការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំ៕

rodrigo-duterte-abs-cbn-news-062416

មតិយោបល់