ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៤នាក់ករណីលួចកាត់ខ្សែរភ្លើង

ព្រះសីហនុៈយោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ វេលាម៉ោង២២និង២០នាទី បានជិះម៉ូតូល្បាតតាមដងផ្លូវ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ លុះជិះដល់ចំណុចផ្លូវការិយាល័យចរាចរណ៍ផ្លូវគោកថ្មី (ឃ្លាំងលើ) ស្ថិតនៅភូមិ២ សង្កាត់១ ក្រុង–ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យ០៤នាក់ ជាជនជាតិខ្មែរ ជិះម៉ូតូ ០២គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ គ្មានស្លាកលេខ និងម៉ាក អាសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ដឹកសម្ភារៈដាក់ក្នុងបាវពណ៌សមួយ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចយើង បានឃាត់ជនសង្ស័យដើម្បីត្រួតពិនិត្យ ក៏ប្រទះឃើញ ស្ពាន់ខ្សែភ្លើងមួយចំនួន និងកន្ត្រៃកាត់ខ្សែភ្លើង០១ ដែកឆាប០១ដើម និងពិលឆ្លុះ០១ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០៤នាក់ តែម្តង ។

ចំពោះជនសង្ស័យទាំង០៤នាក់ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ៕

 

មតិយោបល់