កម្លាំងសមត្ថកិច្ចសហការគ្នាចុះបង្ក្រាបល្បែងស៊ីសងឃាត់ខ្លួនមនុស្ស៧នាក់

កំពង់ចាមៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងាថ នៅ ថ្ងៃ ទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២២ វេលា ម៉ោង ២១ និង ៣០ នាទី បន្ទាប់ ពី ទទួល បាន បណ្តឹង ពី ប្រជាពលរដ្ឋ លោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នគរបាល ខេត្តកំពង់ចាម បាន បញ្ជា ដល់ កម្លាំង ជំនាញ របស់ ផែន ការងារ នគរបាល ព្រហ្មទណ្ឌ សហការ ជាមួយ កម្លាំង ជំនាញ របស់ អធិការដ្ឋាន នគរបាល ស្រុក ស្ទឹង ត្រង់ និង អាជ្ញាធរ មូលដ្ឋាន ដោយ ក្នុង កិច្ច ប្រតិបត្តិការ ក្រោម ការ ដឹកនាំ សម្របសម្រួល ផ្ទាល់ ពី លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញា រង នៃ អយ្យការ អម សាលាដំបូង ខេត្តកំពង់ចាម ចុះ បង្ក្រាប ករណី បើក និង លេងល្បែង ស៊ីសង ខុស ច្ប ប់ ( ល្បែង យូគី ភ្នាល់ ដាក់ ប្រាក់ ) នៅ ចំណុច ក្នុង ព្រៃ ចម្ការ ស្វាយចន្ទី ស្ថិត នៅ ភូមិ ដីក្រហម ឃុំ សូ ភាស ស្រុក ស្ទឹង ត្រង់ ខេត្តកំពង់ចាម ។

ក្នុង ប្រតិបត្តិការ នេះ កម្លាំង បាន ឃាត់ខ្លួន បាន មនុស្ស ចំនួន ៧ នាក់ ខណៈ ពួក គេ កំពុង ប្រមូលផ្តុំ គ្នា លេង និង ដកហូត វត្ថុ តាង មួយ ចំនួន រួច ប្រគល់ ឲ្យ ប៉ុស្តិ៍ នគរបាល រដ្ឋបាល សូ ភាស គ្រប់គ្រង ។

បច្ចុប្បន្ន មនុស្ស ទាំង ០៧ នាក់ រួម នឹង វត្ថុ តាង ត្រូវ បាន បញ្ជូន ទៅ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ដើម្បី ធ្វើការ សាកសួរ និង ចងក្រង សំណុំរឿង តាម និ តិ វិធី តាម បញ្ជា រប ល់ លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញា រង អម សាលាដំបូង ខេត្តកំពង់ចាម ៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *