ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆាបឆេះខ្សែភ្លើង រងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង០៩និង៣០នាទីនាទីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ករណីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆាបឆេះខ្សែភ្លើងនៅលើបង្គោល តាមដងផ្លូវយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់សមត្ថកិច្ច ចុះមកអន្តរាគមន៍ ទីតាំងត្រង់ចំណុចតាមបណ្ដោយផ្លូវ៣១១ កែងនិងផ្លូវ៦០៦ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋរស់នៅជុំវិញកន្លែងកើតហេតុ បានបិទទ្វារចូលសំរាករៀងៗខ្លួន ស្រាប់តែឃើញផ្សែងហុយនៅលើបង្គោល ត្រង់ចំណុចកើតហេតុ ហើយក៏បានផ្ទុះបែកផ្កាភ្លើង រហូតចេញជាអណ្ដាតភ្លើង ឆាបឆេះខ្សែភ្លើងដែលនៅលើបង្គោលយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋរស់នៅជុំវិញកន្លែងកើតហេតុ ចេញពីក្នុងផ្ទះបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ ហើយប្រជាពលរដ្ឋក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ ។ បន្ទាប់មកមានសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១គ្រឿង បានមកបាញ់ទឹកពន្លត់ទើបបានរលត់ ។ មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕

មតិយោបល់