ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តម៉ាក NISSAN បើកបុកម៉ូតូ បណ្តាលឲ្យមនុស្សស្លាប់០២នាក់ និងរងរបួសធ្ងន់០៣នាក់

សៀមរាប: នៅថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង១៥និង៤០ នាទី ត្រង់ចំណុចមុខតូបលក់ដូរឈ្មោះ ចិន រុាំ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ ២៦៥ និង ២៦៦ លើដងផ្លូវជាតិលេខ០៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ត និងម៉ូតូឈប់ក្បែរជាយផ្លូវខាងត្បូងក្បាលទៅកើត ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក NISSAN NAVARA ផលិតឆ្នាំ2014 ពាក់ស្លាកលេខ ភ្នំពេញ 2X -9931 ប្រភេទដឹកទំនិញធុនតូច ពណ៌ ប្រផេះ អ្នកបើកបរ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ដឹកមនុស្សម្នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ របួសធ្ងន់ សន្លប់ទាំងពីរ ត្រូវសង្រ្គោះបន្ទាន់ មានទិសដៅពីកើត ទៅទិសខាងលិច ។ លុះពេលបើកបរមក ដល់ត្រង់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាក HONDA C125 ផលិតឆ្នាំ2016 ពាក់ស្លាកលេខ សៀមរាប 1U – 2548 ប្រភេទស្រី ពណ៌ខ្មៅ អ្នកបើកបរឈ្មោះ ឃិន មុំ ភេទស្រី អាយុ ៣០ឆ្នាំ រស់នៅភូមិពាក់ស្ពា ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ដឹកមនុស្សម្នាក់ឈ្មោះ លី ណាត ភេទស្រី អាយុ ៦០ឆ្នាំ ត្រូវជាម្តាយឈប់ក្បែរជាយផ្លូវខាងត្បូងក្បាលទៅកើត មនុស្សអង្គុយលើម៉ូតូ ហើយហួសទៅបុកត្រូវដៃឈ្មោះ វឿន សុផាន់ណា ភេទប្រុស អាយុ ១១ឆ្នាំ រស់នៅភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប អង្គុយលើម៉តូម៉ាក SMASH ពាក់ស្លាកលេខភ្នំពេញ 1CG-1191 ឈប់ក្បែរជាយផ្លូវខាងត្បូង ក្បាលទៅកើត បណ្តាលឲ្យមនុស្សស្លាប់០២នាក់ និងរងរបួសធ្ងន់ចំនួន០៣នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ បណ្តាលឲ្យស្លាប់០២នាក់៖ ១-ឈ្មោះ ឃិន មុំ ភេទស្រី អ្នកបើក បរម៉ូតូ honda c125 (មិនពាក់មួកសុវត្ថិភាព) ។ ២-ឈ្មោះ លី ណាត ភេទស្រី អ្នករួមដំណើរម៉ូតូ honda c125 (មិនពាក់មួកសុវត្ថិភាព) ។ ចំណែកអ្នករងរបួសធ្ងន់០៣នាក់៖ ១-ឈ្មោះ វឿន សុផាន់ណា ភេទប្រុស អ្នកបើកបរម៉ូតូ smash (មិនពាក់មួកសុវត្ថិភាព) ។ ២-អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ ។ ៣-អ្នករួមដំណើររថយន្តមិនស្គាល់អត្តសញ្ញាណ ។

ករណីខាងលើនេះ បណ្តាលឲ្យខូចខាត០២គ្រឿង៖ ១-រថយន្តធ្ងន់០១គ្រឿង ។ ២-ម៉ូតូធ្ងន់ ០១គ្រឿង ។ មូលហេតុ៖ បណ្តាលមកពីអ្នក បើកបររថយន្ត បើកបរមិនប្រកាន់ស្តាំ និងម៉ូតូ០២គ្រឿងឈប់នៅក្បែរជាយផ្លូវ ។

នៅក្រោយពេលកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ។ ចំណែកឯជនរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះ ។ រីឯវត្ថុតាងកម្លាំងសមត្ថកិច្ចនគរបាលបានយកទៅរក្សាទុក ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់