-

បុរសវ័យ៣៧ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញ សាកសពអណ្ដែតក្នុងទឹក នៅមុខវត្តកោះក្របី

ភ្នំពេញ: នៅវេលាម៉ោង០៩និង៣០នាទីថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចមុខវត្តកោះក្របី ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីប្រទះឃើញសាកសពបុរសវ័យ៣៧ឆ្នាំម្នាក់អណ្តែតនៅក្នុងទឹក បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ។

សពជនរងគ្រោះមានឈ្មោះ គា សុធី ហៅម៉ាប់ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិព្រែកតាទ្បុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីខាងលើនេះ យោងតាមការធ្វើកោសល្យវិច្ច័យ របស់កម្លាំងសមត្ថកិច្ចជំនាញ មានលោកវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្ន បានបញ្ជាក់ថាជនរងគ្រោះ បានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន គ្មានករណីផ្សេងក្រៅពីនេះឡើយ ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់