ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះរោងចក្រផលិតប្រេងម៉ាសុីនកែឆ្នៃពីសំបកកង់ឡានចាស់ៗមួយកន្លែងនៅស្រុកបាទី

តាកែវ: យោងតាមផេករបស់ អធិការដ្ឋាននគរបាលស្រុកបាទីបានឲ្យដឹងថា មានករណីអគ្គិភ័យកំពុងតែ ឆាបឆេះរោងចក្រផលិតប្រេងម៉ាសុីនកែឆ្នៃពីសំបកកង់ឡានចាស់ៗមួយកន្លែងដែលស្ថិតនៅចំណុច ភូមិត្រសពាំងឈូក ឃុំសុភី ស្រុកបាទី ខេត្តតាកែវ(ខាងត្បូងផ្សារត្រាំខ្នា) ខាងកេីត ផ្លូវាតិលេខ៣ នៅវេលាម៉ោង ១៦និង៣០នាទី រសៀល ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២២។

ខណ:ពេលនេះរថយន្តពន្លត់អគ្គិភ័យរបស់ស្រុក និងរថយន្តមកពីបណ្តា ស្រុកព្រំប្រទល់ជាប់ គ្នាកំពុងតែចេញរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងជួយអន្តរាគមន៍ពន្លត់ផងដែរ៕

 

មតិយោបល់