ភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងន់ធ្ងរខណះ ពេលស្រវឹងស្រាជោកជាំបើកម៉ូតូស្គូបពី ពណ៌សមួយគ្រឿងលឿនដូចហោះទៅបុករថយន្តម័កសឺដេសពណ៌ខ្មៅមួយគ្រឿងដែលអស់ សាំងឈប់ចតកណ្តាលស្ពានអាកាស៧មករាចំពីមុខពេញទំហឹងកាលពីវេលាម៉ោង៩នឹង ៥០នាទីយប់ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៤នៅចំណុចលើស្ពានអាកាស៧មករាស្ថិតក្នុង ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាយុវជនរងគ្រោះទាំង២នាក់នៅឡើយទេ។ចំណែកអ្នកបើករថយន្តម័កសឺដេសពណ៌ខ្មៅអស់សាំងខាងលើឈ្មោះជីម ទិត្យ អាយុ៣៥ឆ្នាំ មុខរបរបើករថយន្ត ក្រុមហ៊ុនឯកជន មួយស្នាក់នៅភូមិទំនប់សាម ឃុំលំហាចស្រុកអង្គស្នួល ខេត្តកណ្តាល។ លោកវរះសេនីយ៍ត្រីអៀង វ៉ីច ប្រធានគោលដៅនគរបាលចរាចរស្ពានអាកាស៧មករា បានឲ្យ ដឹងថាមុនពេលកើតហេតុមានម៉ូតូស្គូបពីពណ៌សមួយគ្រឿងពាក់ស្លាកលេខបាត់ដំបង 1O-7654 ជិះដោយយុវជន២នាក់បានធ្វើដំណើរយ៉ាងលឿនដូចហោះតាមបណ្តោយមហាវិថីសហព័ន្ឋរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតស្រាប់តែមកដល់ចំណុចលើស្ពានអាកាស៧មករាក៏ទៅបុកគូទរថយន្តម័កសឺដេសពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2O-2888 ដែលអស់សាំងឈប់ កណ្តាលស្ពានទៅមុខលែងរួចចំពីក្រោយពេញទំហឹងបណ្តាលឲ្យយុវជនទាំង២នាក់ប៉ើងហោះទៅបុកផ្ទប់នឹងកញ្ចក់បែកខ្ចាយរងរបួសធ្ងន់ធ្ងរទាំង២នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅ សង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនមួយ។
ក្រោយពេលកើតហេតុមន្ត្រីនគរបាលចរាចរបានចុះទៅវាស់វែងស្ទូកយករថយន្តនឹងម៉ូតូទៅ រក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នង់ការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំ ការដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់