បាត់ដំបងៈ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២និង៣០នាទី កន្លងមកនៅចំណុចទួលទំពូងតូច ក្នុងភូមិទំពូងឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងជំនាញបានចុះបង្រ្កាបអ្នកលេងល្បែងស៊ីសង(មាន់ជល់) ឃាត់ខ្លួនបានមនុស្សចំនួន៣នាក់៖
១ឈ្មោះ សន គ្រុយ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិទំនាប ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
២.ឈ្មោះ និល ណៃ ភេទប្រុស អាយុ៦ឆ្នាំ រស់នៅភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
៣.ឈ្មោះ រុន ភារ័ត្ន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្នុងនោះដែរសមត្ថកិច្ចជំនាញដកហូតបានសម្ភារៈវត្ថុតាង មាន៖
១-ម៉ូតូចំនួន១៦គ្រឿង
២-មាន់ជល់ចំនួន១២ក្បាល
៣-ស៊ុមមាន់ចំនួន១០
៤-សង្វៀនជល់មាន់ចំនួន០២
៥-ជញ្ជីងតូច០១,ឆ្នាំង០១,ចានជ័រ០១
ទាក់ទងនឹងករណីបទល្មើស ល្បែងស៊ីសងខាងលើនេះ សមត្ថកិច្ចជំនាញ បានធ្វើការអបរំ និងបញ្ចប់តាមនិតិវិធីជំនាញ៕
មតិយោបល់