-

អគ្គិភ័យមួយបានកើតឡើង ឆេះទូកទេសចរណ៍ «យីហោវីបូឡា» បណ្តាលឲ្យរងការខូចខាត

កំពត: នៅថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២០៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង២០និង៤០ នាទីយប់ មានករណីអគ្គិភ័យ មួយបានកើតឡើង ភ្លើងឆេះទូកទេសចរណ៍យីហោវីបូឡា ស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត មានម្ចាស់ឈ្មោះ ពៅ ចាន់ធឿន ភេទប្រុស អាយុ ៣៧ ឆ្នាំ បណ្តាលឱ្យខូចខាតម៉ាស៊ីនទូកក្តារលើទូក និងមិនបណ្តាលឱ្យមានមនុស្សគ្រោះថ្នាក់ និងរងរបួសឡើយ ។

មូលហេតុ: បណ្តាលមកពីឆ្លងម៉ាស៊ីនភ្លើង ។

ករណីនេះកម្លាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្ត បានចូលរួមពន្លត់ដោយប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង និងរថយន្តជំនួយរបស់កងរាជអាវុធហត្ថខេត្តចំនួន០១គ្រឿង ប្រើទឹកអស់០២រថយន្ត ស្មើនឹង១៥ម៉ែត្រគូប ពន្លត់រលត់ទាំងស្រុង នៅវេលាម៉ោង២១និង៤៥នាទីយប់ ថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់