ភ្នំពេញៈ កាលពីវេលាម៉ោង ២រសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅអែបចិញ្ចើមផ្លូវជាតិលេខ៥ ក្នុងភូមិលូ សង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីភ្លើងឆេះរថយន្តព្រូសចតក្បែរចិញ្ចើមផ្លូវ សង្ស័យមានអ្នកដុត សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ទៅសួរនាំនៅប៉ុស្តិ៍។
រថយន្តដែលរងការខូចខាតម៉ាកព្រូស ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2BG- 0659 ត្រូវបានម្ចាស់ចតនៅអែបចិញ្ចើមផ្លូវជាតិលេខ៥ រួចដើរចេញទៅលេងផ្ទះបងប្អូន ក្នុងភូមិ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងទ្បើយគេឃើញបុរសសង្ស័យម្នាក់ នៅកន្លែងកើតហេតុនេះ ព្រមទាំងមានដបសាំងនៅលើស្មៅខាងក្រោយរថយន្តខាងលើ មានបន្សល់ទុកសាំង ក្នុងនោះខ្លះផងដែរ។
ដោយទ្បែកបើតាមប្រសាសន៍របស់មេភូមិលូ បានឲ្យដឹងថា ករណីឆេះរថយន្តនេះ គាត់សង្ស័យមានអ្នកដុត។
ក្នុងហេតុការណ៍នេះ បន្ទាប់ពីប្រជាពលរដ្ឋជួយពន្លត់ភ្លើងរួច សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងយកវត្ថុតាងដបសាំង និងហៅម្ចាស់រថយន្តទៅសាកសួរ។
យ៉ាងណាមិញជុំវិញករណីនេះ នៅមិនទាន់ដឹងច្បាស់នោះទេ ដោយសមត្ថកិច្ច កំពុងធ្វើការសួនាំទៅតាមនីតិវិធី៕









មតិយោបល់