ព័ត៌មានជាតិ

រថយន្តធុនធំមួយគ្រឿង ខណៈបើកបរដាច់សណ្តោងក្រោយ បណ្តាលឲ្យក្រឡាប់ដោយខ្លួនឯង

ប៉ៃលិនៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៣និង៣០នាទី មានករណី​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន១លើក ឡានដាច់សន្ដោងក្រោយ ក្រឡាប់ដោយខ្លួនឯង (គ្មានរបួស) នៅត្រង់ចំណុច រង្វង់មូលគោ ភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ​។

អ្នកបើកបររថយន្តឈ្មោះ ប៊ូ សៀងហៃ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ​ស្ទោង ឃុំចំរើនផល ស្រុកពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានបើកបររថយន្តម៉ាក Hyundai ពណ៌ស លាយក្រហម ឆ្នាំ២០០៤ ពាក់ស្លាកលេខខាងមុខ (ពោធិ៍សាត់ 3A-1205) និងខាងក្រោយ (កំពង់សោម 4A-0567) ។

បច្ចុប្បន្នករណីខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ៕

មតិយោបល់