ព័ត៌មានជាតិ

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ បង្កអំពើហិង្សាក្នុងគ្រួសារ និងលាក់ទុកអាវុធ

មណ្ឌលគិរី: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃសុក្រ០៨កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នា វេលាម៉ោង ០៩និង៣០នាទី កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកអូររាំង បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសែនមនោរម្យ បានធ្វើការចាប់ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ឈិន រដ្ឋា ភេទប្រុស អាយុ ៣៦ឆ្នាំ ដោយយោងតាមពាក្យបណ្តឹងរបស់ប្រពន្ធ ឈ្មោះ ព្យឹក ចែម ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិព្នង ដែលបានប្តឹងពីប្តី ពីបទ បង្កអំពើហិង្សាក្នុងគ្រួសារ និងលាក់ទុកអាវុធដោយខុសច្បាប់ ហើយអាវុធដែលបានលាក់ទុកទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់យក និងដកហូតបានរួមមាន អាវុធAK47មានសភាពចាស់(អត់ស្វ័យ អត់បង់)ចំនួន០១ដើម. អាវុធកែច្នៃ ចំនួន០១ដើម បំពង់ខ្សៀរកញ្ឆា ចំនួន០១ដើម កាំបិតធំតូច ចំនួន០៣ដើម ។

វត្ថុតាងទាំងអស់នេះត្រូវកម្លាំងសមត្ថកិច្ចយើងបានធ្វើកាដកហូតនៅនឹងកន្លែងជនសង្ស័យប្រព្រឹត្តបទល្មើសស្ថិតនៅក្នុងក្រុមពូទ្រូក្រោម ភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចធ្វើកាឃាត់ខ្លួនបញ្ជូនទៅស្នងការដ្នាននគរបាលខេត្តមណ្ឌលគិរីដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់