ព័ត៌មានសិល្បៈ និងកម្សាន្ត

PSG បើកទ្វាចរចា Kean ជាមួយនឹង Juventus

បរទេស៖ ក្លឹបយក្សបារាំង PSG ត្រូវបាន The Goal ជឿជាក់ថានឹងអាចវិលត្រឡប់ទៅធ្វើការងារដើម្បីចរចាជាមួយនឹងកីឡាករ Moise Kean សាជាថ្មីក្រោយបរាជ័យម្តងហើយកាលពីខែមករាកន្លងទៅដោយនឹងអាចធ្វើការដោះដូរជាមួយនឹងកីឡាករម្នាក់របស់ខ្លួនផងដែរ។

កីឡាករខ្សែប្រយុទ្ធរូបនេះត្រូវបានគេមើលឃើញថាកំពុងស្ថិតនៅគ្នុងស្ថានភាពលំបាកក្នុងការបង្ហាញខ្លួនឲ្យបានទៀងទាត់ជាមួយនឹង Juventus ជាពិសេសនៅពេលមានវត្តមានមកដល់នៃកីឡាករ Dusan
Vlahovic ហើយជឿជាក់ថាកំពុងតែស្វែងរកក្លឹបថ្មីដើម្បីជ្រកកោននៅចប់រដូវកាលនេះ។

Calciomercato ក៏បានធ្វើការចេញផ្សាយស្រដៀងគ្នាដែរថា PSG បានបើកទ្វាសុំចរចាជាមួយនឹង Kean និងព្រមទាំងយល់ព្រមក្នុងការដោះដូរកីឡាករ Mauro Icardi ផងដែរប្រសិនបើ Juventusយល់ព្រមលើលក្ខខណ្ឌនេះ៕

TURIN, ITALY – FEBRUARY 06: Moise Kean and Dusan Vlahovic of Juventus reacts during the Serie A match between Juventus and Hellas Verona at Allianz Stadium on February 06, 2022 in Turin, Italy. (Photo by Emmanuele Ciancaglini/Ciancaphoto Studio/Getty Images)

មតិយោបល់