ព័ត៌មានជាតិ

កម្លាំងនគរបាល​ក្រុង​បាត់ដំបង ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទុកចិត្ត​

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក​ លឹ​ម​ ពុ​ទ្ធី​ឡា​ ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ នៅ​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ លោក​វរសេនីយ៍ឯក​ ពេជ្រ​ សា​រ៉ែ​ន​ អធិការ​នគរបាល​ក្រុង​បាត់ដំបង​ បាន​ដឹកនាំ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ សេង​ វាសនា​ ហៅ​ ភ័​ណ្ឌ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ទាល់​ ឃុំ​កោះ​ជី​វាំង​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​ ដោយ​នាំ​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ ទាក់ទង​នឹង​ករណី​រំលោភ​លើ​ទំនុកចិត្ត​(​យក​ម៉ូតូ​ចំនួន​០១​គ្រឿង​)​ ។​

​សូម​ជម្រាប​ជូន​ថា​ មូលហេតុ​ដែល​ឈាន​ដល់​ការ​ឃាត់ខ្លួន​នេះ​ គឺ​កាលពី​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១១​និង​០០​នាទី​ នៅ​ត្រង់​ចំណុច​ភូមិ​ដំណាក់​ហ្លួង​ សង្កាត់​វត្ត​គរ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ជន​រង​គ្រោះ​ឈ្មោះ​ អឿ​ន​ ចិន្ដា​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មាន​ទីលំនៅ​ស្នាក់​បណ្ដោះអាសន្ន​ភូមិ​ដំណាក់​ហ្លួង​ សង្កាត់​វត្ត​គរ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ មាន​ករណី​រំលោភ​លើ​ទំនុកចិត្ត​មួយ​បាន​កើតឡើង​បង្ក​ដោយ​ឈ្មោះ​ សេង​ វាសនា​ ហៅ​ ភ័​ណ្ឌ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ទាល់​ ឃុំ​កោះ​ជី​វាំង​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​ សុំ​ខ្ចី​ម៉ូតូ​របស់​ខ្លួន​ ម៉ាក​ហុងដា​ឌ្រី​ម​ សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៦​ ពណ៌​ខ្មៅ​ ផ្លា​ក​លេខ​ ឧ​-​មាន​ជ័យ​ 1B-4238​ ជិះ​ហើយ​មិនឃើញ​យក​មក​ប្រគល់​ឱ្យ​ខ្លួន​វិញ​សោះ​ ។​

​ដោយ​ការ​ទន្ទឹងរង់ចាំ​និង​មិន​មានការ​ទាក់ទង​បាន​ ដែល​ជា​ហេតុ​នាំ​ឱ្យ​ជន​រង​គ្រោះ​ ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច​នគរបាល​ឱ្យ​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​អនុវត្ត​តាម​ច្បាប់​ ។​

​បន្ទាប់​ពី​ទទួល​បាន​នូវ​ពាក្យបណ្តឹង​នេះ​ នគរបាល​ក្រុង​បាត់ដំបង​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃើញ​មុខសញ្ញា​ និង​ឃាត់ខ្លួន​ដោយ​ដកហូត​បាន​ម៉ូតូ​ជា​របស់​ជន​រង​គ្រោះ​នោះ​ត្រឡប់​មក​វិញ ​។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ទទួលស្គាល់​ថា​ ។​

​ពេល​នេះ​ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ក្រុង​បាត់ដំបង​ រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​អនុវត្ត​បន្ត​តាម​ផ្លូវច្បាប់​ ។​ រីឯ​ម៉ូតូ​បាន​ធ្វើការ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ ​៕

មតិយោបល់