ព័ត៌មានជាតិ

ករណីស្ដ្រីម្នាក់សង្ស័យធ្លាក់ពីលើអគារខនដូមួយកន្លែង បណ្ដាលឲ្យស្លាប់ដោយពុំទាន់ដឹងមូលហេតុ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៧និង៥០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីស្ដ្រីម្នាក់ឈ្មោះ អៀង រដ្ឋា អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ សង្ស័យធ្លាក់ពីលើអគារខនដូមួយកន្លែង បណ្ដាលឲ្យស្លាប់ដោយពុំទាន់ដឹងមូលហេតុ ស្ថិតតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងត្រួតពិនិត្យកោសល្យ រួចដឹកសាកសពយកទៅតម្កល់ទុកនៅឯវត្តស្ទឹងមានជ័យ ដើម្បីស្វែងរកសាច់ញាតិ យកសពជនរងគ្រោះទៅបុណ្យតាមប្រពៃណី៕

មតិយោបល់