កណ្តាលៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីបុរសម្នាក់ឡើងដើមត្នោត តែដោយអាការមិនស្រួលខ្លួន ក៏បានដាច់ខ្យល់ស្លាប់នៅលើចុងត្នោតនោះតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងកន្លែងកើតហេតុ ស្ថិតនៅក្នុងបរិវេណសាលាគរុកោសល្យភូមិភាគ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ទៅតាមនីតិវិធីផ្លូវច្បាប់ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំនឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕
មតិយោបល់