ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យមនុស្សប្រុស០២នាក់រងរបួសធ្ងន់

ភ្នំពេញ: នៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង២១និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងម៉ូតូនិងរថយន្ត ត្រង់ចំណុចផ្លូវ៥០ម៉ែត្រ សិ្ថតភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សប្រុស០២នាក់រងរបួសធ្ងន់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានភាគីខាងម៉ូតូម៉ាក CLICK ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 1GW.5121 បើកបរដោយឈ្មោះ ផាង សុផាត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិរហាលទិស ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជនម្លិះដង្កោ (មិនពាក់មួកសុវត្តិភាព) ។
មានអ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដូចគ្នា (មិនពាក់មួកសុវត្តិភាព) ។
ចំណែកឯភាគីខាងរថយន្តម៉ាក TOYOTA PRIUS ពណ៌ ទឹកប្រាក់ ពាក់ស្លាក់លេខភ្នំពេញ 2BM.9842
អ្នកបើកបរមានឈ្មោះ ណារ៉ា កុសល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

បច្ចុប្បន្ន: ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវគោក នៃរាជធានីភ្នំពេញ អនុវត្តន៍បន្តទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់