ព័ត៌មានជាតិ

រថយន្តល្មើសស្លាកសញ្ញាចរាចរណ៍ ត្រូវសមត្ថកិច្ចស្ទូច

ភ្នំពេញ: នៅចន្លោះវេលាម៉ោង 0៦ និង00 ព្រឹក ដល់ម៉ោង 0៨ និង00នាទីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ច បានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារងិនអាន ហៅផ្សារទំនប់ និងម៉ោង០៩ និង០០នាទីព្រឹក បានចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារធំថ្មី ផ្លូវកម្ពុជាក្រោម ផ្លូវព្រះសីហនុ និងផ្លូវនេរុ។

នៅចន្លោះវេលាម៉ោង ៥ និង០០ នាទីល្ងាច ដល់ម៉ោង ៧ និង០០នាទីយប់ បានចុះរៀបចំសណ្តាប់ធ្នាប់ នៅមុខណាហ្គាវើល ចំពោះរថយន្ដ ដែលឈប់ចតនៅលើផ្លូវសួនច្បារសម្តេចហ៊ុនសែន ដែលល្មើសនឹងស្លាកសញ្ញាហាមចតនឹងកន្លែងរថយន្តក្រុង ដោយមានសកម្មភាព នឹងរូបភាពជូនខាងក្រោម៖

មតិយោបល់