ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បើកចុះចំណោតដាច់ហ្វ្រាំងរេចង្កូតធ្លាក់ផ្លូវ បុកផ្ទះពលរដ្ឋនិងបង្គោលខ្សែកាប បណ្តាលឲ្យរងការខូចខាត

កោះកុង: នៅថ្ងៃទី១៣ ខែខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង១៨និង០០នាទី មានករណីឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯងរថយន្តធំ០១គ្រឿងបើកបរធ្លាក់ផ្លូវ ទៅបុកតូបប្រជាពលរដ្ឋចំនួន០៣ និងបង្គោលខ្សែកាបអុបទិចមិត្តហ្វូន០១ បង្គោលនិងមិនបណ្ដាលឲ្យរងរបួសដល់មនុស្សទេ ផ្លូវជាតិលេខ៤៨ ចន្លោះKm០១ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ឆ្នាំង 3A-0654 បើកបរដោយឈ្មោះ ធឹន វិច្ឆ័យ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។ មូលហេតុ រថយន្តម៉ាកហ៊ីយ៉ាន់ដាយខាងលើនោះ បើកបរផ្លូវចុះចំណោតដាច់ហ្វ្រាំង ជាប់ឡុកចង្កូតរអិលរេមកបុកផ្ទះ និងតូបប្រជាពលរដ្ឋ ។ ចំពោះការខូចខាតសម្ភារ:រួមមាន៖ ផ្ទះចល័ត០១ខ្នង,តូបលក់អីវ៉ាន់ចំនួន០១, របងថ្ម០១ផ្ទាំង, បង្គោលខ្សែកាបអ៊ុបទិច០១ដើមនិងផ្ទះចំនួន៣ខ្នង ម្ចាស់ផ្ទះមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ សឹង ធីម ។ ២-ឈ្មោះ អ៊ុ សុផល ។ ៣-ឈ្មោះ កើត សុផល ។ អ្នកទាំង៣មានទីលំនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ។

បច្ចុប្បន្នវត្ថុតាងរថយន្ត០១ គ្រឿង ផ្នែកជំនាញបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ៕

មតិយោបល់