(ឡុងដ៍)៖ ចក្រភពអង់គ្លេស មានផែនការបញ្ជូនបរិក្ខាយោធា និងជំនួយសេដ្ឋកិច្ចបន្ថែមទៅកាន់ប្រទេសអ៊ុយក្រែន នៅចំពោះមុខការភ័យខ្លាច
កាន់តែខ្លាំងនៃការឈ្លានពានរបស់រុស្ស៊ី ក្នុងពេលអនាគតដ៏ខ្លី។
បើតាមអ្នកនាំពាក្យម្នាក់នៃរដ្ឋាភិបាលអង់គ្លេស ទីក្រុងឡុងដ៍កំពុងធ្វើការជាមួយសម្ពន្ធមិត្តដើម្បីបញ្ជូនជំនួយសេដ្ឋកិច្ច និងបរិក្ខាយោធាក្នុងនោះរួម មានទាំងមីស៊ីលប្រឆាំងរថក្រោះឱ្យអ៊ុយក្រែន ហើយការសម្រេចចិត្តចុងក្រោយនឹងត្រូវបានប្រកាស នៅប៉ុន្មានថ្ងៃខាងមុខនេះ។
អ្នកនាំពាក្យរូបនេះដដែល បានឱ្យដឹងដែរថា «វិបត្តិនៅឯតំបន់ព្រំដែនអ៊ុយក្រែន បានឈានដល់ដំណាក់កាលមួយដ៏សំខាន់ ខណៈសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានព្រមានថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងបញ្ជាឱ្យកងទ័ពរបស់លោកបើកការវាយប្រហារ លើអ៊ុយក្រែន នៅមុនថ្ងៃបិទបញ្ចប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង នៅថ្ងៃទី២០ ខែកុម្ភៈនេះ៕
ប្រភព៖ Reuters
មតិយោបល់