ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្រ្កាបករណីឆក់កាបូបឃាត់ខ្លួនជនសង័្សយ១នាក់

បាត់ដំបង: នៅថ្ងៃទី ១៦ខែកុម្ភ: ឆ្នាំ ២០២២ វេលាម៉ោង១ ២និង ៤០ នាទី អនុវត្តតាមយោបល់បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សា ត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ ដំបង រួមនឹងយោបល់លោក លឹម ពុទ្ធីឡា ស្នង ការរងផែនការងារនគរបា លព្រ ហ្មទ័ណ្ឌ និងដោយបានការសម្របសម្រួលលេីនីតិវិធីលោក កែវ សុ ជាតិ ព្រះរា ជអាជ្ញានៃអយ្យ ការអមសាលាដំបូងខេត្តបាត់ដំបងផង នោះ លោកទោ សេង លុច អធិ ការនគរ បាលស្រុកថ្មគោល បានដឹក នាំកម្លាំងផ្នែកជំនាញធ្វេីការឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យចំនួន ០១ នាក់ឈ្មោះ ចាន់ ភារម្យ ភេទប្រុសអាយុ ១៨ឆ្នាំ រស់នៅភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្ម គោល ខេត្តបាត់ដំ បង ដោយ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីសាកសួរទាក់ ទង នឹងករណីលួចដោយ មាន ស្ថានទម្ងន់ ទោស (ឆក់កាបូប)តាមដងផ្លូវ។

មូលហេតុដែលឈានដល់ការឃាត់ ខ្លួននេះគឺកាលពីថ្ងៃទី៧ខែ កុម្ភ: ឆ្នាំ ២០ ២២កន្លងទៅថ្មីៗនេះនៅចំណុចក្រុមទី២៥ ភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករ ណី លួចដោយមានស្ថានទម្ងន់ទោ ស (ឆក់កាបូប)មួយបានកេីតឡេីង ដែលករណីនេះជនសង័្សយ បានធ្វេីសកម្មភាព (ឆក់កាបូប)ជនរងគ្រោះឈ្មោះ សុខ ស្រី ភេទស្រី អាយុ ៤៩ ឆ្នាំ រស់ នៅ ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្ម គោល ខេត្តបាត់ ដំប ង ក្នុងពេលជនរងគ្រោះកំពុងជិះម៉ូតូត្រលប់មកពីចូលរួមក្នុងមង្គល់ការមួយ ក្នុងមូលដ្ឋាន ដែលសម្ភារ:បាត់បង់មាន៖
-កាបូបយួរដៃពណ៌ក្រហមចំនួន០១
-ទូរស័ព្ទម៉ាកអូប៉ូ oppo ពណ៌ក្រហ មចំនួន០ ១ គ្រឿងមានស៊ីមលេខ 066 35 1415
-វែនតាពណ៌ខ្មៅចំនួន០១
-កូនកាបូបតូចពណ៌ក្រហមនៅក្នុងកាបូបយួរដៃចំនួន០១។

នៅក្រោយពេលកេីតហេតុជនរងគ្រោះបានដាក់ ពាក្យបណ្តឹងចូលមក សមត្ថកិច្ចនគរបាល ហេីយឆ្លងតាមរយ:ការស្រាវជ្រាវ ស៊េីបអង្កេតនេះ សមត្ថកិច្ចឈានទៅកំណត់មុខសញ្ញាបានរួចសម្រេចធ្វេីការឃាត់ខ្លួនតែ ម្តង។

ជាមួយការឃាត់ខ្លួននេះ នគរបាលធ្វេីការដកហូតរួមមាន៖
-ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៤មានស្លាក លេខបាត់ដំបង1S-0042 លេ ខ តួND125ME 9108134 លេខម៉ា ស៊ីន ND1 2 5 ME 9108134 ជាមធ្យោបាយជិះធ្វេីសកម្ម ភាព។
-កាបូបព៌ណក្រហមនិងទូរស័ព្ទម៉ាកអូប៉ូoppo ព៌ណក្រហមជារបស់ជនរងគ្រោះ។

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងពាក់ព័ន្ធមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ រីឯសម្ភារ:របស់ជនរងគ្រោះធ្វេីការប្រគល់ជូនម្ចាស់វិញ៕

 

មតិយោបល់