ព័ត៌មានជាតិ

ជំងឺលើសឈាមបានផ្ដាច់ជីវិតស្រ្តីម្នាក់ទាំងវ័យក្មេង នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរីៈ នៅវេលាម៉ោង ២០និង៥០នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចវិហារយីស៊ូ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានមនុស្សស្លាប់ម្នាក់ ដោយសារជំងឺលើសឈាម។

ជនរងគ្រោះឈ្មោះ ឌី សាវឿន ភេទស្រី អាយុ ៣៧ឆ្នាំ មានទីលំបច្ចុប្បមានទីលំភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

សូមបញ្ជាក់ថា: អ្នកស្លាប់នេះជាប្រពន្ធរបស់លោក ផាត សុខឡេង បច្ចុប្បន្នជាមន្ត្រីនគរបាល វរសេនាតូចការពារព្រំដែនលេខ៦២១ មានតួនាទីជាអនុប្រធានប៉ុស្ដិ៍អូហ៊ុច នៃវរសេនាតូចការពារព្រំដែនលេខ៦២១។

ក្រោយកើតហេតុសមត្ថកិច្ច ចុះត្រួតពិនិត្យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺលើសឈាមបា្រកដមែន បន្ទាប់មកប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់