ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនី ឆាបឆេះរថយន្តទំនើប ១គ្រឿង នៅក្រុងសៀមរាប

សៀមរាប: ថ្ងៃព្រហស្បតិ៍ ១ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២ នៅវេលាម៉ោង ៦និង០០នាទីល្ងាច មានករណីអគ្គិភ័យឆាបឆេះរថយន្តទំនើបចំនួន ០១គ្រឿងម៉ាក Lexus RX 350L (ផ្នែកកំបូមុខម៉ាស៊ីន) ដែលស្ថិតនៅចំណុចផ្សារកណ្តាលខាងជើងពេទ្យបង្អែកខេត្ត ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ម្ចាស់រថយន្តឈ្មោះ ឈុន ដារ៉ាត់ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅក្នុងបុរីឌឹព្រីមមៀភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
+ រងការខូចខាត: រថយន្តផ្នែកខាងមុខម៉ាស៊ីនទាំងស្រុង។
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន ២គ្រឿង។
+ រថយន្តអគ្គិភ័យរបស់ស្នងការនគរបាលខេត្តចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១រថយន្ត គ្រប់គ្រងបានជាស្ថាពរ នៅវេលាម៉ោង ៦និង២០ នាទីល្ងាច ថ្ងៃខែ ឆ្នាំដដែល ។

មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕

មតិយោបល់