ព័ត៌មានជាតិ

មូលហេតុនៃការដាច់ចរន្តអគ្គិសនីពីអនុស្ថានីយស្ទឹងហាវដោយសារ…

ព្រះសីហនុៈ ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយស្ទឹងហាវទ្វារចរន្តF3B មូលហេតុដោយសារបែក Pin Insulator នៅលើបង្គោលតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ(១)ភូមិ៣ សង្កាត់លេខ១ (២)ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់។

អាស្រ័យហេតុនេះ អតិថិជនក្រុងព្រះសីហនុមេត្តាជ្រាបជាព័ត៌មាន៕

មតិយោបល់