កណ្តាលៈ កាលពីវេលា ម៉ោង ១០និង៣០ នាទីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចវត្តកៀនស្វាយក្រៅភូមិភូមិធំ ឃុំ ភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលមានជនសង្ស័យម្នាក់ពោះធំ៨ខែក្នុងចំណោមបក្ខពួកពីរនាក់លួចទូរសព្ទ័ដៃនិង
កាបូបលុយចំថ្ងៃកាន់បិណ្ឌទី១ ។
ជនរងគ្រោះមាន៣នាក់១-ឈ្មោះញឹក ដេវ៉ារនីភេទ ស្រីអាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កាត់ដេរ មាន ទី លំនៅ ភូមិ
ឃុំកើតហេតុ។២-ឈ្មោះ នៅ ភក្តី ភេទ ស្រី អាយុ ១៤ឆ្នាំជនជាតិ ខ្មែរ មុខរបរ សិស្សមាន ទី លំនៅ ភូមិឃុំកើតហេតុ។
៣-ឈ្មោះ សុខ មុន្នីនេត ភេទស្រីអាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅសង្កាត់អូរបែកក្អម
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យមាន២នាក់ ១-ឈ្មោះ អ៊ុកចាន់ណាភេទ ស្រីអាយុ ២៨ឆ្នាំជនជាតិខ្មែរមុខរបរមិន ពិត ប្រាកដ មាន ទីលំនៅ
សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ ខ្លួន ) ។
២-ឈ្មោះ យឿន ស្រីពេជ្រ ភេទ ស្រីអាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន ពិត ប្រាកដ មាន ទី លំនៅទួលពង្រឃុំស្វាយ
ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងស្នាក់នៅផ្ទះជួលភូមិគគីរ ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាលមានផ្ទៃពោះ
០៨ខែ (ឃាត់ ខ្លួន ) ។
សម្ភារៈបាត់បង់ទូរសព្ទ័iPhone 6plus១គ្រឿងរបស់ឈ្មោះនៅ ភក្តី -ទូរសព្ទ័sumsung galaxyG2plus១គ្រឿងរបស់ឈ្មោះ
ញឹក ដេវ៉ារនី។-កាបូបដាក់ប្រាក់របស់ឈ្មោះសុខ មុន្នីនេត (រកឃើញវិញ) ។
វត្ថុ តាង ចាប់ យក-ទូរសព្ទ័ដៃម៉ាកoppoA3sពណ៌ខ្មៅ០១គ្រឿងរបស់ឈ្មោះយឿន ស្រីពេជ្រ ។
-ទូរសព្ទ័ដៃម៉ាកoppoA3sពណ៌ក្រហម០១គ្រឿងរបស់ឈ្មោះអ៊ុក ចាន់ណា ។
-កាបូបស្ពាយពណ៌ត្រួយចេក និងកាបូបដៃពណ៌ខ្មៅ របស់ឈ្មោះយឿន ស្រីពេជ្រ ។
-កាបូបស្ពាយម៉ាកCGពណ៌ខ្មៅ និងកាបូបដៃពណ៌ខ្មៅ របស់ឈ្មោះអ៊ុក ចាន់ណា ។
-កន្សែងបង់ក ពណ៌សមានរូបផ្កាពណ៌ផ្កាឈូក ចំនួន០១ ។
សមត្ថិច្ចឲ្យដឹងថានៅថ្ងៃខែឆ្នាំនិងវេលាម៉ោងដូចខាងលើជនរងគ្រោះបានមកធ្វើបុណ្យកាន់បិណ្ឌទី១នៅវត្តកៀនស្វាយក្រៅពេលនោះជនរងគ្រោះឈ្មោះញឹក ដេវ៉ារនី បានមកប្រាប់ឈ្មោះស្រេង គុណនាង ភេទប្រុស អាយុ៣៥ឆ្នាំមានទីលំនៅភូមិ
ឃុំកើតហេតុ មុខរបរបើកបររថយន្ត (ជាអ្នកមើលការខុសត្រូវភ្ញៀវមកវត្ត)ថាខ្លួនបានបាត់ទូរសព្ទ័០១គ្រឿងម៉ាកsumsung
ពេលនោះឈ្មោះស្រេង គុណនាង បានយកទូរសព្ទ័របស់ខ្លួនតេទៅលេខទូរសព្ទ័ជនរងគ្រោះ តែតេមិនចូល រួចក៏ឃ្លាំចាំ
មើលមុខសញ្ញា បន្ទាប់មកបានឃើញជនសង្ស័យឈ្មោះយឿន ស្រីពេជ្រ កំពុងកាន់ស្លាដក និង ជនសង្ស័យឈ្មោះ
អ៊ុក ចាន់ណា បានធ្វើសកម្មភាពយកកន្សែងបង់កបោះទៅលើកាបូបស្ពាយក្រោយរបស់ជនរងគ្រោះឈ្មោះសុខ
មុន្នីនេត រួចដើរមកក្បែរជនរងគ្រោះលូកយកកាបូបដាក់លុយរបស់ជនរងគ្រោះ(សុខ មុន្នីនេត) ដោយឃើញកា
បូបស្ពាយរបស់ជនរងគ្រោះចំហរឈ្មោះស្រេង គុណនាង បានទៅសួរជនរងគ្រោះថា ៖ មានបាត់អីអត់ ពេលនោះជន
រងគ្រោះមើលកាបូបរួចឆ្លើយថាបាត់កាបូបលុយ ភ្លាមនោះឈ្មោះស្រេង គុណនាង បានឃាត់ជនសង្ស័យទាំងពីរនាក់
ពេលឃាត់នោះឈ្មោះយឿន ស្រីពេជ្របានទំលាក់កាបូបលុយជនរងគ្រោះមកលើឥដ្ឋការ៉ូ ។បន្ទាប់មកឈ្មោះស្រេងគុណ
នាងបានប្រគល់ជនសង្ស័យទាំងពីរនាក់ឲ្យកំលាំងប្រជាការពារនិងរាយការណ៍មកកំលាំងប៉ុស្តិនគរបាលរដ្ឋបាលភូមិធំ ។
ក្រោយទទួលបានពត៌មាន កំលាំងប៉ុស្តិបានចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ខ្លួនពិតជាបានប្រព្រឹត្តដូចខាងលើប្រាកដមែន ។
ជនសង្ស័យរួមនឹងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋានដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់