ភ្នំពេញ: គ្រោះថ្នាក់ជាយថាហេតុ ដោយសារជុងនឹងកន្ត្រៃ បណ្តាលឱ្យកុមារាម្នាក់ ស្លាប់បាត់បង់ជិវិត បង្កការសោកស្តាយ ម្តាយយំសោកសង្រែង ខណៈបាត់បង់កូនប្រុសជាទីស្រឡាញ់ នៅថ្ងៃទី២២ មេសា ២០១៦នេះ។
ករណីនេះ កើតឡើងនាវេលាម៉ោង០៥:៣០នាទី ល្ងាចមិញនេះ នៅចំនុចកើតហេតុ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ ស្ត្រីឈ្មោះ សៅ កុសល ត្រូវជាម្តាយកុមារាជនរងគ្រោះ បានប្រាប់ឱ្យ Post News ដឹងថា នៅវេលាកើតហេតុខាងលើ កូនប្រុសរបស់ខ្លួន បានដួលជុងនឹងកន្ត្រៃ ទើបបណ្តាលឱ្យស្លាប់។ ជនរងគ្រោះឈ្មោះ ផុន ដារា ហៅ ប្រុសម៉ៅ ភេទ ប្រុស អាយុទើប ៦ឆ្នាំ ប៉ុណ្ណោះ។ ស្ត្រីម្តាយកុមាររងគ្រោះ បានរៀបរាប់ដណើររឿង លម្អិត ទាំងទឹកភ្នែកសស្រាក់ គួរឱ្យសង្វែក និងព្រលយសម្តីបន្ថែមថា មុនពេលកើតហេតុ កូនរបស់គាត់ បានកាន់កន្ត្រៃលេង បន្ទាប់មក បានឡើងលេងលើរានដាក់ចាន ហើយបានលោតចុះមកក្រោម ក៏បានជង់នឹងកន្ត្រៃ មុតចំក្រោមដោះខាងស្តាំ (អកុសល ស្លាប់តាមផ្លូវ ពេលបញ្ជូនទៅមន្ទីរពទ្យ) បច្ចុប្បន្នសព កំពុងតម្កល់ទុកធ្វើបុណ្យ នៅផ្ទះកើតហេតុ ខាងដើម៕
មតិយោបល់