ព័ត៌មានជាតិ

ជនជាតិអង់គ្លេស២នាក់ ត្រូវចោរឆក់ទូរសព្ទដៃបានសម្រេច គេចខ្លួនបាត់ដោយសុវត្ថិភាព

ភ្នំពេញ: ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ទូរសព្ទដៃពី បុរសនិងស្ត្រីជនជាតិអង់គ្លេស២នាក់ បានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៥០នាទី រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជនជាតិអង់គ្លេសទាំង២នាក់ប្រុសស្រី បាននាំគ្នាជិះរម៉កកង់បីបម្រុងទៅទស្សនានៅឯសារមន្ទីរប្រល័យពូជសាសន៍ជើងឯក លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា២នាក់ ធ្វើសកម្មភាពឆក់ទូរសព្ទដៃមួយគ្រឿង និងកាត ATM មួយសន្លឹក ពីជនរងគ្រោះបានសម្រេច រួចព្យាយាមបើកម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវបានអ្នករត់រម៉កម៉ូតូកង់បី ដឹកមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងទំពុន ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវចាប់ខ្លួនជនសង្ស័យខាងលើ យកមកផ្តន្ទទោសតាមផ្លូវច្បាប់ ៕

ឆក់ទូរសព្ទ

មតិយោបល់